យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត
(ភ្នំពេញ)៖ យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ និងអ្នកជំនាញវិជ្ជាជីវៈ បានបង្ហាញជំហររបស់ខ្លួនបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ក្នុងនោះយុវជន និងធុរកិច្ចជនទាំងអស់ក៏បានបង្ហាញនូវការពេញចិត្ត និងនាំគ្នាភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗគ្នាសម្រាប់តាមដានសកម្មភាពការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងព័ត៌មានជាច្រើនទៀត។ ការប្រកាសគាំទ្ររបស់យុវជន និធុរកិច្ចជនសេដ្ឋកិច្ចខាងលើនេះ ធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១…