ក្បាលម៉ាស៊ីនសកម្មជនយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១៥០០ នាក់ ប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ «ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក-សមាជិកា និងសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ» ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី និង លោក សួន រិនឌី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សរាជធានី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លី ហួរ និង លោកស្រី ជាសមាជិក-សមាជិកា ជាសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ…

លោក ឡី សុភាព ដឹកនាំយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញនៃគណបក្សប្រជាជនកម្ពុជាជិត១ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំលេងឆ្នោត ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធនៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងផែនក្រៅប្រព័ន្ធនៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជិត១ម៉ឺននាក់ ចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ សមាជិក សមាជិកា និងសកម្មជនយុវជននៃគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ មានរចនាសម្ព័ន្ធចាត់តាំងមានដូចខាងក្រោម៖– គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ១១នាក់– សាខាគណបក្ស ៦សាខា– អនុសាខា ៣០អនុសាខា– ក្រុមបក្ស…

យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត

(ភ្នំពេញ)៖ យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ និងអ្នកជំនាញវិជ្ជាជីវៈ បានបង្ហាញជំហររបស់ខ្លួនបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព​នាយករដ្ឋមន្ត្រីនាពេលអនាគត។ ក្នុងនោះយុវជន និងធុរកិច្ចជនទាំងអស់​ក៏បានបង្ហាញនូវការពេញចិត្ត និងនាំគ្នាភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗគ្នាសម្រាប់តាមដានសកម្មភាពការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងព័ត៌មានជាច្រើនទៀត។ ការប្រកាសគាំទ្ររបស់យុវជន និធុរកិច្ចជនសេដ្ឋកិច្ចខាងលើនេះ ធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១…

ឧកញ៉ា ឡី សុភាព ប្ដេជ្ញាបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយ និងនាំយកភាពជឿទុកចិត្តប្រជាជនមកវិញ ដើម្បីសេដ្ឋកិច្ចជាតិបន្តរីកចម្រើន

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្ដេជ្ញាជាមួយសមាជិក សមាជិករបស់ខ្លួន ត្រូវតែបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយដែលនាំបញ្ហាទុក្ខសោកឱ្យប្រជាជន និងនាំយកភាពជឿទុកចិត្តរបស់ប្រជាជនមកវិញ ដើម្បីរួមគ្នាជាកម្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។ ការប្ដេជ្ញារបស់លោកបណ្ឌិត ឡី សុភាព បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់កណ្ដាលសមាគម នារាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួកគោក រាជធានីភ្នំពេញ។ នាឱកាសនោះ ឧកញ៉ាបណ្ឌិត សាង អ៊ាប បានឡើងអានសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិសមាគម…

យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨

(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ពិសេសគឺសកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាខិតខំពង្រីកសមាជិក-សមាជិកាគណបក្សឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផង និងជាសំឡេងគាំទ្រគណបក្សប្រជាជនឱ្យកាន់តែធំផង។ ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសកម្មជនយុវជនផែនក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រមាណ៤០០០នាក់ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ លោក ឡី សុភាព ប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានអានខ្លឹមសារសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលរួមមាន៩ចំណុចធំៗ ពិសេសគឺការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក ឡី…

សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិល ត្រូវបានប្រគល់ជូនសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា

(ភ្នំពេញ)៖ លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានប្រគល់សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិល ជូនលោកឧកញ៉ាសមូលហកបណ្ឌិត ឡី សុភាព ប្រធានសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចែកជូនបន្តដល់បណ្ដាយុវជនក្នុងសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា។ លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា «អ្នកដែលបានកាន់សៀវភៅនេះ១ក្បាល​ នឹងបានដឹងអំពីទឹកចិត្ត និងមនោសញ្ចេតនាស្នេហាជាតិ និងប្រជាជនរបស់សម្តេចមហាបវធិបតីនាយករដ្ឋមន្ត្រី ថាតើសម្តេចបានលះបង់អ្វីខ្លះសម្រាប់ជាតិមាតុភូមិ ហើយនឹងមានសមត្ថភាពគ្រប់គ្រាន់​សម្រាប់ការដឹកនាំជាតិយ៉ាងណា គឺយើងមើលសៀវភៅនេះយើងនឹងដឹងពីវីរភាព និងសមត្ថភាពពេញលេញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»។…

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសគាំទ្រកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកសមាគមរាប់សិបម៉ឺននាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលចំនួន៩រូប ដែលបានធ្វើឡើងនៅការិយាល័យសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រកាសគាំទ្រកម្មវិធីគោលនយោបាយអាទិភាពចំនួន៦នេះមិនមែនជារឿងចៃដន្យនោះទេ ពោលគឺស្របពេលរាជរដ្ឋាភិបាលកំណត់ពេលវេលាចាប់ផ្តើមអនុវត្តរួចរាល់ហើយ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តនៅមុនដាច់ឆ្នាំ២០២៣ខាងមុខ ហើយពេលវេលានៃការចាប់ផ្តើមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦នេះ ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន…

ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា សូមអបអរសាទរដោយស្មោះជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលឯកឧត្តមបណ្ឌិតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើងបន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ…

លោក ឡី សុភាព និងយុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ ប្រកាសគាំទ្រអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហមកុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។…

ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក សម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជា ឱសថបំប៉នសុខភាព Tradaphama ដែលនាំចូលមកពីប្រទេសស្វីស

(ភ្នំពេញ)៖ ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក បានសម្ពោធជាផ្លូវការដាក់លក់នៅលើទីផ្សារ និងស្វែងរកដៃគូសហការ លក់ ព្រមទាំងចែកចាយផលិផលឱសថបំប៉នសុខភាព Tradaphama នៅប្រទេសកម្ពុជា ដែលជាផលិតផលនាំចូលផ្តាច់មុខពីប្រទេសស្វីស។ ក្នុងឱកាសសម្ពោធដាក់លក់លើទីផ្សារកម្ពុជានេះក៏បានប្រកាសទទួលផលិតផល Tradafertil, Tradamix TX1000, Tradaprost ពីសំណាក់លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នៅព្រីមៀសែនសុខ។ ព្រមទាំងជួបសំណេះសំណាលជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញ…