យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត

(ភ្នំពេញ)៖ យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ និងអ្នកជំនាញវិជ្ជាជីវៈ បានបង្ហាញជំហររបស់ខ្លួនបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព​នាយករដ្ឋមន្ត្រីនាពេលអនាគត។ ក្នុងនោះយុវជន និងធុរកិច្ចជនទាំងអស់​ក៏បានបង្ហាញនូវការពេញចិត្ត និងនាំគ្នាភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗគ្នាសម្រាប់តាមដានសកម្មភាពការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងព័ត៌មានជាច្រើនទៀត។ ការប្រកាសគាំទ្ររបស់យុវជន និធុរកិច្ចជនសេដ្ឋកិច្ចខាងលើនេះ ធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១…

យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨

(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ពិសេសគឺសកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាខិតខំពង្រីកសមាជិក-សមាជិកាគណបក្សឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផង និងជាសំឡេងគាំទ្រគណបក្សប្រជាជនឱ្យកាន់តែធំផង។ ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសកម្មជនយុវជនផែនក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រមាណ៤០០០នាក់ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ លោក ឡី សុភាព ប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានអានខ្លឹមសារសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលរួមមាន៩ចំណុចធំៗ ពិសេសគឺការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក ឡី…

ឧកញ៉ា ឡី សុភាព និងសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលនៃសមាគម បានប្ដេជ្ញាខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ Grand Terrace ខណ្ឌទួលគោក។ ក្នុងសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ដែលប្រកាសចូលកាន់តំណែងខាងលើនេះ មានសមាសភាពចំនួន៥៧រូប ក្នុងនោះឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន និងមានអនុប្រធាន៣២រូប។ លោក ឡី សុភាព បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារវិស័យនេះ។ លោកថា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ…

អ្នកជំនាញចាត់ទុកគណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល ជាតួអង្គពាក់ព័ន្ធមួយសំខាន់នៃវេទិការវាងរដ្ឋាភិបាល ​និងវិស័យឯកជន

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា គណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា​ គឺជាតួអង្គពាក់ព័ន្ធមួយដែលសំខាន់នៃវេទិការវាងរដ្ឋាភិបាល ​និងវិស័យឯកជន។ ការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ឡី សុភាព យ៉ាងដូច្នេះធ្វើឡើង​ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល របស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ឡី សុភាព បានលើកឡើងថា គោលជំហររបស់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្តាលនេះ គឺគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល…

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសគាំទ្រកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកសមាគមរាប់សិបម៉ឺននាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលចំនួន៩រូប ដែលបានធ្វើឡើងនៅការិយាល័យសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រកាសគាំទ្រកម្មវិធីគោលនយោបាយអាទិភាពចំនួន៦នេះមិនមែនជារឿងចៃដន្យនោះទេ ពោលគឺស្របពេលរាជរដ្ឋាភិបាលកំណត់ពេលវេលាចាប់ផ្តើមអនុវត្តរួចរាល់ហើយ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តនៅមុនដាច់ឆ្នាំ២០២៣ខាងមុខ ហើយពេលវេលានៃការចាប់ផ្តើមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦នេះ ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន…

ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា សូមអបអរសាទរដោយស្មោះជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលឯកឧត្តមបណ្ឌិតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើងបន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ…

លោក ឡី សុភាព និងយុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ ប្រកាសគាំទ្រអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហមកុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។…

លោក ឡី សុភាព ណែនាំឱ្យសិក្ខាកាមវិទ្យាស្ថានអាជីវកម្មអន្តរជាតិប្រកបការងារ និងមុខរបរឱ្យស្របតាមគោលនយោបាយរដ្ឋ

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានណែនាំដល់សិក្ខាកាមនៃវិទ្យាស្ថាននេះចូលរួមគោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលចេញទៅប្រកបការងារ និងមុខរបរតាមផ្នែកតាមវិស័យរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឡើង។ ការណែនាំបែបនេះរបស់លោក ឡី សុភាព ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈលើកទី៨ ជូនសិក្ខាកាម១៨៤នាក់នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ លោកបណ្ឌិតបានលើកឡើងពីការចូលរួមអនុវត្តគោលនយោបាយស្ដីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ពិសេសគឺមនុស្ស…