លោក ឡី សុភាព ដឹកនាំយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញនៃគណបក្សប្រជាជនកម្ពុជាជិត១ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំលេងឆ្នោត ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធនៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងផែនក្រៅប្រព័ន្ធនៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជិត១ម៉ឺននាក់ ចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

សមាជិក សមាជិកា និងសកម្មជនយុវជននៃគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ មានរចនាសម្ព័ន្ធចាត់តាំងមានដូចខាងក្រោម៖
– គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ១១នាក់
– សាខាគណបក្ស ៦សាខា
– អនុសាខា ៣០អនុសាខា
– ក្រុមបក្ស ២៥០ក្រុមបក្ស
– ក្រុមការងារយុវជនគណបក្ស ៨១៨ក្រុម
– ក្រុមឃោសនិក និងក្រុមប្រតិកម្មរហ័ស ១២៥ក្រុម
– សមាជិកសរុប ១៥,៥២៣នាក់។

ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ សាខា អនុសាខា ក្រុមបក្ស សមាជិក សមាជិកា សកម្មជនយុវជន របស់គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងផែនក្រៅប្រព័ន្ធគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងការជ្រើសតាំងបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

«សន្តិភាព និងស្ថិរភាពនយោបាយមានតម្លៃលើសពីអ្វីៗទាំងអស់សម្រាប់កម្ពុជា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា។ គណបក្សប្រជាជនកម្ពុជា គឺមិនទៅណាចោលប្រជាជនជាដាច់ខាត ដោយសុខចិត្តនៅខាំស្មៅក្រាញននៀលនិងរួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ គ្រប់សកម្មភាព ឬជំហានដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺសុទ្ធតែមានគោលដៅច្បាស់លាស់ ការសម្រេចចិត្តដោយមិនអត្តនោម័ត និងមិនធ្វើអ្វីតាមការនឹកឃើញ ឬចង់បានការគាំទ្ររបស់ប្រជាជនដោយការកុហកបោកប្រាស់ ឬប្រើមនោគមបែបអគតិ ឬបំពុលសង្គមនោះទេ គណបក្សតែងតែឈរលើតថភាព លទ្ធភាព និងប្រសិទ្ធភាព ដែលអាចសម្រេចបាន។

ជាងនេះទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំមកនូវការរីកចម្រើននៅទូទាំងប្រទេសជាពិសេសក្នុងមូលដ្ឋានស្រុកកងមាសផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀននិងរោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើនដោយបង្កើតការងារជូនប្រជាពលរដ្ឋមួយផ្នែកធំ៕

One thought on “លោក ឡី សុភាព ដឹកនាំយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញនៃគណបក្សប្រជាជនកម្ពុជាជិត១ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំលេងឆ្នោត ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

Leave a Reply

Your email address will not be published. Required fields are marked *