សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា ដែលចូលរួមអង្កេតការណ៍បោះឆ្នោត ចេញសេចក្តីថ្លែងការណ៍គាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

(ភ្នំពេញ)៖ សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាពគ្នា ប្រកបដោយប្រជាធិបតេយ្យ តាមរយៈការបានបញ្ជូនសមាជិកចំនួន៣,៨៤៨នាក់់ ជាអ្នកសង្កេតការណ៍ជាតិសម្រាប់សង្កេតមើលការបោះឆ្នោតនៅរាជធានីភ្នំពេញ។ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបញ្ជូនសមាជិកចំនួន៣,៨៤៨នាក់់ មកពីសមាគមចំនួន១៦ ជាអ្នកសង្កេតការណ៍ជាតិសម្រាប់សង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣…