ក្បាលម៉ាស៊ីនសកម្មជនយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១៥០០ នាក់ ប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ «ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក-សមាជិកា និងសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ» ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី និង លោក សួន រិនឌី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សរាជធានី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លី ហួរ និង លោកស្រី ជាសមាជិក-សមាជិកា ជាសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ អញ្ជើញមានវត្តមានចូលរួមក្នុងអង្គពិធីសរុប ចំនួន ១៥០០ នាក់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ។

បន្ទាប់ពីសេចក្តីរាយការណ៍ និងការប្តេជ្ញាចិត្ត របស់ លោក ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានី, លោក សួន រិនឌី បានលើកឡើងអំពីអត្ថន័យជាប្រវត្តិសាស្រ្ត និងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ថ្ងៃរំដោះ៧មករា ជូនសមាជិកអង្គពិធីបានជ្រាប ។

បន្ថែមទៀតនេះលោក ឃួង ស្រេង និង, លោក នួន ផារ័ត្ន បានធ្វើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មជនយុវជនគណបក្សចំណុះផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានី ក៏ដូចជាសកម្មជនយុវជនចំណុះឱ្យគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានី ដែលតែងតែផ្តល់ជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ហើយបានធ្វើជាចំណែកមួយយ៉ាងសំខាន់ជួយឱ្យគណបក្សទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកជ័យជំនះសម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលគណបក្សទទួលបានអាសនៈចៅសង្កាត់ទាំង១០៥ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងទៅ ។

ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់ក្បាលម៉ាស៊ីនសកម្មជនយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំង ១៥០០ នាក់, លោក នួន ផារ័ត្ន ក៏បានបន្ថែមថា គណបក្សសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់ពិតជានឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្ស បានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *