លោក ឡី សុភាព និងយុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ ប្រកាសគាំទ្រអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហមកុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។…