ក្បាលម៉ាស៊ីនសកម្មជនយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១៥០០ នាក់ ប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ «ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក-សមាជិកា និងសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ» ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី និង លោក សួន រិនឌី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សរាជធានី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លី ហួរ និង លោកស្រី ជាសមាជិក-សមាជិកា ជាសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ…

ឧកញ៉ា ឡី សុភាព ប្ដេជ្ញាបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយ និងនាំយកភាពជឿទុកចិត្តប្រជាជនមកវិញ ដើម្បីសេដ្ឋកិច្ចជាតិបន្តរីកចម្រើន

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្ដេជ្ញាជាមួយសមាជិក សមាជិករបស់ខ្លួន ត្រូវតែបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយដែលនាំបញ្ហាទុក្ខសោកឱ្យប្រជាជន និងនាំយកភាពជឿទុកចិត្តរបស់ប្រជាជនមកវិញ ដើម្បីរួមគ្នាជាកម្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។ ការប្ដេជ្ញារបស់លោកបណ្ឌិត ឡី សុភាព បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់កណ្ដាលសមាគម នារាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួកគោក រាជធានីភ្នំពេញ។ នាឱកាសនោះ ឧកញ៉ាបណ្ឌិត សាង អ៊ាប បានឡើងអានសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិសមាគម…

យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨

(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ពិសេសគឺសកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាខិតខំពង្រីកសមាជិក-សមាជិកាគណបក្សឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផង និងជាសំឡេងគាំទ្រគណបក្សប្រជាជនឱ្យកាន់តែធំផង។ ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសកម្មជនយុវជនផែនក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រមាណ៤០០០នាក់ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ លោក ឡី សុភាព ប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានអានខ្លឹមសារសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលរួមមាន៩ចំណុចធំៗ ពិសេសគឺការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក ឡី…

ឧកញ៉ា ឡី សុភាព និងសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលនៃសមាគម បានប្ដេជ្ញាខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ Grand Terrace ខណ្ឌទួលគោក។ ក្នុងសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ដែលប្រកាសចូលកាន់តំណែងខាងលើនេះ មានសមាសភាពចំនួន៥៧រូប ក្នុងនោះឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន និងមានអនុប្រធាន៣២រូប។ លោក ឡី សុភាព បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារវិស័យនេះ។ លោកថា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ…

អ្នកជំនាញចាត់ទុកគណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល ជាតួអង្គពាក់ព័ន្ធមួយសំខាន់នៃវេទិការវាងរដ្ឋាភិបាល ​និងវិស័យឯកជន

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា គណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា​ គឺជាតួអង្គពាក់ព័ន្ធមួយដែលសំខាន់នៃវេទិការវាងរដ្ឋាភិបាល ​និងវិស័យឯកជន។ ការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ឡី សុភាព យ៉ាងដូច្នេះធ្វើឡើង​ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល របស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ឡី សុភាព បានលើកឡើងថា គោលជំហររបស់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្តាលនេះ គឺគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល…

គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នឹងអនុវត្តការងារផ្តោតលើមុំធំៗ៣ គឺបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើនការងារ-មុខរបរ និងអភិវឌ្ឍអាជីវកម្ម-សេដ្ឋកិច្ចនៅមូលដ្ឋាន

(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ហើយដែលគណៈកម្មការនេះផ្តោតលើមុំធំៗ៣ គឺការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើនការងារនិងមុខរបរដល់ពលរដ្ឋនៅមូលដ្ឋាន និងការអភិវឌ្ឍអាជីវកម្មនិងសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានការងារលើផ្នែកកសិកម្មនៅមូលដ្ឋានផងដែរ។ ពិធីប្រកាសតែងតាំងត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ក្រោមអធិបតីភាព លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នៅទីស្នាក់ការសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត សាង អ៊ាប តំណាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាដែលត្រូវបានប្រកាសចូលកាន់តំណែងសម្រាប់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល បានឡើងប្រកាសប្តេជ្ញាចិត្តលើកស្ទួយការអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈក្នុងការវិនិយោគលើគ្រប់វិស័យនៅកម្ពុជាឱ្យរីកចម្រើន…

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសចូលកាន់តំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យនៃសមាគម

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសចូលកាន់មុខតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យនៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីរៀបចំការចេញដំណើរក្នុងការចូលរួមអនុវត្តតាមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គួរជម្រាបថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦នោះ រួមមាន៖ ទី១. ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។ទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច…

សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា ដែលចូលរួមអង្កេតការណ៍បោះឆ្នោត ចេញសេចក្តីថ្លែងការណ៍គាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

(ភ្នំពេញ)៖ សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាពគ្នា ប្រកបដោយប្រជាធិបតេយ្យ តាមរយៈការបានបញ្ជូនសមាជិកចំនួន៣,៨៤៨នាក់់ ជាអ្នកសង្កេតការណ៍ជាតិសម្រាប់សង្កេតមើលការបោះឆ្នោតនៅរាជធានីភ្នំពេញ។ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបញ្ជូនសមាជិកចំនួន៣,៨៤៨នាក់់ មកពីសមាគមចំនួន១៦ ជាអ្នកសង្កេតការណ៍ជាតិសម្រាប់សង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣…

ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក សម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជា ឱសថបំប៉នសុខភាព Tradaphama ដែលនាំចូលមកពីប្រទេសស្វីស

(ភ្នំពេញ)៖ ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក បានសម្ពោធជាផ្លូវការដាក់លក់នៅលើទីផ្សារ និងស្វែងរកដៃគូសហការ លក់ ព្រមទាំងចែកចាយផលិផលឱសថបំប៉នសុខភាព Tradaphama នៅប្រទេសកម្ពុជា ដែលជាផលិតផលនាំចូលផ្តាច់មុខពីប្រទេសស្វីស។ ក្នុងឱកាសសម្ពោធដាក់លក់លើទីផ្សារកម្ពុជានេះក៏បានប្រកាសទទួលផលិតផល Tradafertil, Tradamix TX1000, Tradaprost ពីសំណាក់លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នៅព្រីមៀសែនសុខ។ ព្រមទាំងជួបសំណេះសំណាលជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញ…

លោក ឡី សុភាព ណែនាំឱ្យសិក្ខាកាមវិទ្យាស្ថានអាជីវកម្មអន្តរជាតិប្រកបការងារ និងមុខរបរឱ្យស្របតាមគោលនយោបាយរដ្ឋ

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានណែនាំដល់សិក្ខាកាមនៃវិទ្យាស្ថាននេះចូលរួមគោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលចេញទៅប្រកបការងារ និងមុខរបរតាមផ្នែកតាមវិស័យរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឡើង។ ការណែនាំបែបនេះរបស់លោក ឡី សុភាព ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈលើកទី៨ ជូនសិក្ខាកាម១៨៤នាក់នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ លោកបណ្ឌិតបានលើកឡើងពីការចូលរួមអនុវត្តគោលនយោបាយស្ដីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ពិសេសគឺមនុស្ស…