ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា នឹងស្នើសុំកិច្ចសហការ ជាមួយអាជ្ញាធរចុះពិនិត្យតាមឱសថស្ថាន លុបបំបាត់ផលិតផលក្លែងក្លាយ និងខូចគុណភាព​

(ភ្នំពេញ)៖​ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានប្រកាសចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចុះពិនិត្យធ្វើយ៉ាងណាលុបបំបាត់ឱសថក្លែងក្លាយ គ្មានច្បាប់ទម្លាប់ និងខូចគុណភាពលើទីផ្សារ ដើម្បីសុខមាភាពសាធារណៈជូនអ្នកប្រើប្រាស់។ ការលើកឡើងរបស់លោកបណ្ឌិត ឡី សុភាព បែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ គ្រប់គ្រងទូទៅ វេជ្ជបណ្ឌិត ទ​ន្តពេទ្យ គ្រូឱសថបុរាណ ឱសថការី គិលានុបដ្ឋាក ឆ្មប អ្នកលក់ឱសថ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកលក់គ្រឿងសម្អាង…