ប្រធានសមាគម​សហព័ន្ធវិនិយោគិនកម្ពុជា ដឹកនាំវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ មានអ្នកចូលរួមជិត៦ពាន់នាក់

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម​សហព័ន្ធវិនិយោគិនកម្ពុជា បានចាត់ទុកវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ ជាតឹកតាងប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា និងត្រូវបានកត់ត្រាទុកសម្រាប់យុវជន ឬអ្នកបន្តវេនជំនាន់ក្រោយបានដឹង និងមានមោទនភាព។

លោក ឡី សុភាព លើកឡើងនេះក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ ដែលមានអ្នកចូលរួមប្រមាណជិត៦ពាន់នាក់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នាសាលកោះពេជ្រ។

ពាក់ព័ន្ធជាមួយវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣នេះ​ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព យល់ឃើញថា បានមកដោយសារកត្កាសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយក្នុងនោះសមាជិកសមាជិកាទាំងអស់សុទ្ធតែមានការរួមចំណែក។

វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ​ ត្រូវបានលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ចាត់ទុកថាជាតាក់តាងប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជា និងត្រូវបានកត់ត្រាទុក ក្នុងនោះវេទិកាសេដ្ឋកិច្ច លើកទី១ អាចឈានឆ្ពោះទៅរកលើកទី២ និងទី៣បន្តទៀតបាន អាស្រ័យដោយមានការចូលរួម របស់យុវជន ធុរកិច្ចជនទាំងអស់ ដែលមានវត្តមាននាឱកាសនេះ ដែលនេះជាសកម្មភាពមួយ ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។

លោក ឡី សុភាព លើកឡើងថា «អ្នកដែលបានចូលរួម វេទិកាសេដ្ឋកិច្ចនាថ្ងៃនេះ គឺជាអ្នកដែលមានបុណ្យខ្ពស់បំផុត​ សម្រាប់បន្តវេនបម្រើជាតិមាតុភូមិ ។ ជាប្រវត្តិសាស្ត្រ ព្រោះដល់វេទិកាលើកទី២ លើកទី៣ ជារឿងធម្មតា ប៉ុន្តែអ្នកដែលចូលរួមក្នុងថ្ងៃនេះ ចារ្យជាប្រត្តិសាស្ត្រឈ្មោះអ្នកទាំងអស់គ្នា ទៅថ្ងៃខាងមុខ យើងអាចនិយាយបានថា សេដ្ឋកិច្ចរីកចម្រើនបែបនេះ យើងជាចំណែកមួយ នៃការចូលរួមបម្រើជាតិមាតុភូមិ»

លោកក៏បានលើកឡើងអំពីកត្តា៤ចំណុចធំៗ​ ដែលនាំឲ្យសម្រេចបានជោគជ័យ ក្នុងនោះលោកបានលើកឡើងថា «កិច្ចការងារអ្វីក៏ដោយ ការដឹកនាំនៃអង្គភាពនីមួយៗ មិនមែនជារឿងសាមញ្ញនោះទេ រូបមន្តជាក់លាក់ និងកត្តានៃភាពជោគជ័យទី១ គឺការដាក់ផែនការគោលនយោបាយ ឬផែនការសកម្មភាព នៃស្ថាប័ននោះ ទី២ សមាសភាពនៃថ្នាក់ដឹកនាំ គឺជារឿងចាំបាច់សម្រាប់អង្គភាពនីមួយៗ ក្នុងនាមជាមេដឹកនាំមួយរូបៗ ត្រូវស្គាល់ឲ្យច្បាស់ ទាំងច្បាប់ទម្លាប់វិន័យការងារ និងវិន័យផ្ទាល់ខ្លួន ពោលសមាសភាពថ្នាក់ដឹកនាំ ត្រូវសម្រិតសម្រានឲ្យបានល្អ ពីព្រោះមានមនុស្សដើរតាមជាច្រើន ទី៣សមាសភាពក្រុមការងារផ្ទាល់ ដែលត្រូវប្រតិបត្តិនៅថ្នាក់ក្រោមតែម្តង និងចំណុចទី៤ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានការសហការ មិនអាចធ្វើអ្វីតែឯងបានទេ»។​

ជាមួយគ្នានោះ លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនយោបាយចេញពី ការឡោមព័ទ្ធសេដ្ឋកិច្ចតាំងពី៧៩​ រហូតមកដល់ឆ្នាំ២០២៣ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន សម្បូរសម្បាយ ដែលជាអ្វីដែលយើង​ គួរតែចូលរួមអបអរសាទរ ព្រោះនេះជាសមទ្ធផលជាតិ ជាសមទ្ធផលរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានោះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានប្រកាសគាំទ្រនូវគោនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា របស់រាជរដ្ឋាភិបាល ដែលគោលនយោបាយនេះ ផ្តោតលើចក្ខុវិស័យ ការកសាងរដ្ឋាភិបាលឌីជីថល​ ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរ ។ ក្នុងនោះលោកបានលើកឡើងថា យុវជនសេដ្ឋកិច្ច ដែលជា វិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៏ និងអ្នកជំនាញវិជ្ជាជីវៈ គួរតែជំរុញការគាំទ្រហិរញ្ញវត្ថុ តាមរយៈយុទ្ធនាការ នៃការរកស៊ីតាមប្រពន្ធធនាគារជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *