Blog

អាហារ ៣ ក្រុម ដែលយើងគួរទទួលទានរាល់ថ្ងៃ ដើម្បីសុខភាព

សុខភាព៖ អាហារ ៣ ក្រុម ដែលយើងទទួលទានរាល់ថ្ងៃ គឺជាប្រភេទអាហារផ្ដល់ថាមពល បង្កើនការលូតលាស់សរីរាង្គ ការពារ និងប្រឆាំងជម្ងឺ ។ ខាងក្រោមនេះ ជាការបញ្ជាក់ជូននូវអាហារទាំង ៣ ក្រុម ។ ១. អាហារថាមពល ផ្ដល់នូវកម្លាំង និង ចំហេះ៖ អាហារប្រភេទស្ករ មិនថាស្ករអ្វីនោះទេ ដូចជាស្ករអំពៅ ស្ករត្នោត ឬទឹកឃ្មុំ ។ អាហារប្រភេទម្សៅមានដូចជានំប៉័ង នំបញ្ចុកជាដើម។ អាហារប្រភេទខ្លាញ់ និងប្រេងរុក្ខជាតិគ្រប់ប្រភេទទាំងអស់…

ក្បាលម៉ាស៊ីនសកម្មជនយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១៥០០ នាក់ ប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ «ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក-សមាជិកា និងសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ» ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី និង លោក សួន រិនឌី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សរាជធានី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លី ហួរ និង លោកស្រី ជាសមាជិក-សមាជិកា ជាសកម្មជនយុវជនតាមសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ…

លោក ឡី សុភាព ដឹកនាំយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញនៃគណបក្សប្រជាជនកម្ពុជាជិត១ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំលេងឆ្នោត ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធនៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងផែនក្រៅប្រព័ន្ធនៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជិត១ម៉ឺននាក់ ចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ សមាជិក សមាជិកា និងសកម្មជនយុវជននៃគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ មានរចនាសម្ព័ន្ធចាត់តាំងមានដូចខាងក្រោម៖– គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ១១នាក់– សាខាគណបក្ស ៦សាខា– អនុសាខា ៣០អនុសាខា– ក្រុមបក្ស…

យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត

(ភ្នំពេញ)៖ យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ និងអ្នកជំនាញវិជ្ជាជីវៈ បានបង្ហាញជំហររបស់ខ្លួនបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព​នាយករដ្ឋមន្ត្រីនាពេលអនាគត។ ក្នុងនោះយុវជន និងធុរកិច្ចជនទាំងអស់​ក៏បានបង្ហាញនូវការពេញចិត្ត និងនាំគ្នាភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗគ្នាសម្រាប់តាមដានសកម្មភាពការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងព័ត៌មានជាច្រើនទៀត។ ការប្រកាសគាំទ្ររបស់យុវជន និធុរកិច្ចជនសេដ្ឋកិច្ចខាងលើនេះ ធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១…

ឧកញ៉ា ឡី សុភាព ប្ដេជ្ញាបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយ និងនាំយកភាពជឿទុកចិត្តប្រជាជនមកវិញ ដើម្បីសេដ្ឋកិច្ចជាតិបន្តរីកចម្រើន

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្ដេជ្ញាជាមួយសមាជិក សមាជិករបស់ខ្លួន ត្រូវតែបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយដែលនាំបញ្ហាទុក្ខសោកឱ្យប្រជាជន និងនាំយកភាពជឿទុកចិត្តរបស់ប្រជាជនមកវិញ ដើម្បីរួមគ្នាជាកម្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។ ការប្ដេជ្ញារបស់លោកបណ្ឌិត ឡី សុភាព បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់កណ្ដាលសមាគម នារាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួកគោក រាជធានីភ្នំពេញ។ នាឱកាសនោះ ឧកញ៉ាបណ្ឌិត សាង អ៊ាប បានឡើងអានសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិសមាគម…

យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨

(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ពិសេសគឺសកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាខិតខំពង្រីកសមាជិក-សមាជិកាគណបក្សឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផង និងជាសំឡេងគាំទ្រគណបក្សប្រជាជនឱ្យកាន់តែធំផង។ ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសកម្មជនយុវជនផែនក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រមាណ៤០០០នាក់ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ លោក ឡី សុភាព ប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានអានខ្លឹមសារសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលរួមមាន៩ចំណុចធំៗ ពិសេសគឺការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក ឡី…

ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ផ្ញើសារអបអរសាទរ និងជូនពរឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជាឧបនាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជាឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណែងដ៏ឧត្តុងឧត្តមនេះពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ឯកឧត្តមក្នុងការចូលរួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន ជាពិសេសការធ្វើកំណែទម្រង់មុខងារសាធារណៈយ៉ាងផុសផុល ដើម្បីពង្រឹងនិងបង្កើនសមត្ថភាព និងប្រសិទ្ធភាពមន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា…

ប្រធានសមាគម​សហព័ន្ធវិនិយោគិនកម្ពុជា ដឹកនាំវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ មានអ្នកចូលរួមជិត៦ពាន់នាក់

(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម​សហព័ន្ធវិនិយោគិនកម្ពុជា បានចាត់ទុកវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ ជាតឹកតាងប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា និងត្រូវបានកត់ត្រាទុកសម្រាប់យុវជន ឬអ្នកបន្តវេនជំនាន់ក្រោយបានដឹង និងមានមោទនភាព។ លោក ឡី សុភាព លើកឡើងនេះក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ ដែលមានអ្នកចូលរួមប្រមាណជិត៦ពាន់នាក់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នាសាលកោះពេជ្រ។ ពាក់ព័ន្ធជាមួយវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣នេះ​ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព យល់ឃើញថា បានមកដោយសារកត្កាសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយក្នុងនោះសមាជិកសមាជិកាទាំងអស់សុទ្ធតែមានការរួមចំណែក។…

ឧកញ៉ា ឡី សុភាព និងសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលនៃសមាគម បានប្ដេជ្ញាខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ Grand Terrace ខណ្ឌទួលគោក។ ក្នុងសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ដែលប្រកាសចូលកាន់តំណែងខាងលើនេះ មានសមាសភាពចំនួន៥៧រូប ក្នុងនោះឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន និងមានអនុប្រធាន៣២រូប។ លោក ឡី សុភាព បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារវិស័យនេះ។ លោកថា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ…

សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិល ត្រូវបានប្រគល់ជូនសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា

(ភ្នំពេញ)៖ លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានប្រគល់សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិល ជូនលោកឧកញ៉ាសមូលហកបណ្ឌិត ឡី សុភាព ប្រធានសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចែកជូនបន្តដល់បណ្ដាយុវជនក្នុងសមាគម​សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា។ លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា «អ្នកដែលបានកាន់សៀវភៅនេះ១ក្បាល​ នឹងបានដឹងអំពីទឹកចិត្ត និងមនោសញ្ចេតនាស្នេហាជាតិ និងប្រជាជនរបស់សម្តេចមហាបវធិបតីនាយករដ្ឋមន្ត្រី ថាតើសម្តេចបានលះបង់អ្វីខ្លះសម្រាប់ជាតិមាតុភូមិ ហើយនឹងមានសមត្ថភាពគ្រប់គ្រាន់​សម្រាប់ការដឹកនាំជាតិយ៉ាងណា គឺយើងមើលសៀវភៅនេះយើងនឹងដឹងពីវីរភាព និងសមត្ថភាពពេញលេញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»។…