លោក ឡី សុភាព ណែនាំឱ្យសិក្ខាកាមវិទ្យាស្ថានអាជីវកម្មអន្តរជាតិប្រកបការងារ និងមុខរបរឱ្យស្របតាមគោលនយោបាយរដ្ឋ

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានណែនាំដល់សិក្ខាកាមនៃវិទ្យាស្ថាននេះចូលរួមគោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលចេញទៅប្រកបការងារ និងមុខរបរតាមផ្នែកតាមវិស័យរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឡើង។ ការណែនាំបែបនេះរបស់លោក ឡី សុភាព ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈលើកទី៨ ជូនសិក្ខាកាម១៨៤នាក់នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ លោកបណ្ឌិតបានលើកឡើងពីការចូលរួមអនុវត្តគោលនយោបាយស្ដីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ពិសេសគឺមនុស្ស…